អ៊ុត​អាវយឺត​ស្វែងរក​ថវិកា​សប្បុរសធម៌

៙ គម្រោង​ជួយ​ស្វែងរក​ថវិកា​សប្បុរសធម៌ តាម​រយៈ​លក់​អាវយឺត ៖
ដើម្បី​ចូលរួម​ធ្វើ​កិច្ចការ​សង្គម ខ្ញុំ​បាទ​មាន​គម្រោង​មួយ​ដែល​អាច​ជួយ​ស្វែងរក​ថវិកា​ទ្រទ្រង់​ទៅ​ឲ្យ​ មន្ទីរពេទ្យ ឬ អង្គការ​ស្ត្រី ​អង្គការ​កុមារ អង្គការ​ជន​ពិការ បាន​តាម​រយៈ​ការ​ចុះ​ទៅ​អ៊ុត​រូបថត ឬ​រូបភាព​ផ្សេងៗ​លើ​អាវយឺត​ជូន​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី ឬ ពិព័រណ៍​ណាមួយ ។

ដំណើរការ​ស្វែងរក​ថវិកា​គឺ ខ្ញុំ​មាន​រ៉ឺម៉ក​ដែល​អាច​ចល័ត​នាំ​យក​សម្ភារៈ​អ៊ុត​អាវយឺត មាន​ដូចជា​ម៉ាស៊ីន​ព្រីនធ័រ ម៉ាស៊ីន​អ៊ុត​រូប​លើ​អាវ និង​អាវ​យឺត​លាតៗ ដោយ​គ្រាន់តែ​ម្ចាស់​កម្មវិធី ឬ​តំណាង​អង្គការ​ជួយ​ចាត់ចែង​ទាក់ទង​មាន​ទីតាំង​ចត​រ៉ឺម៉ក និង​មាន​ភ្លើង​អគ្គិសនី ដើម្បី​ដំណើរការ​អ៊ុត​អាវយឺត​ផ្ទាល់​ភ្លាមៗ​ជូន​ភ្ញៀវ​ដែល​គាត់​ចង់​បាន​អាវយឺត​ដែល​មាន​រូបភាព HD ពណ៌​ដិត​ច្បាស់ និង​ក៏​ដូច​ជា​ជួយ​ទិញ​វត្ថុ​អនុស្សាវរីយ៍​ជា​អាវយឺត ។

ផល​ចំណេញ​ពី​ការ​អ៊ុត​អាវយឺត គឺ​ខ្ញុំ​ចែក 50% ទៅ​មន្ទីរពេទ្យ ឬ អង្គការ​ស្ត្រី ​អង្គការ​កុមារ អង្គការ​ជន​ពិការ ដែល​បាន​ទាក់ទង​ខ្ញុំ​ឲ្យ​ទៅ​ជួយ​ស្វែងរក​ថវិកា​សប្បុរសធម៌​តាមរយៈ​សេវាកម្ម​អ៊ុត​អាវយឺត​នេះ ។

ជា​ចុង​ក្រោយ​ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ដែល​បាន​ដឹង​និង​ ឮ​​គម្រោង​មួយ​នេះ​ហើយ កុំ​កន្តើយ សូម​ទាក់ទង​ទៅ​តំណាង «មន្ទីរពេទ្យ ឬ អង្គការ​ស្ត្រី ​អង្គការ​កុមារ អង្គការ​ជន​ពិការ» ឲ្យ​គាត់​បាន​ដឹង​ផង ។

សូម​អរគុណ!
ពី​ខ្ញុំ​បាទ​ អាក្បាលធំ

៙ អំពី​អាក្បាលធំ ៖
- ឈ្មោះ : នៅ សំណាង / Nouv Samnang
- ឈ្មោះ​​ហៅ​ក្នុង​អ៊ីនធឺណិត​ : អាក្បាលធំ / AKbalthom
- ឆ្នាំ​កំណើត : ១៩៨៨
- រស់នៅ​សព្វថ្ងៃ : ក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា
- ចំណូល​ចិត្ត​បច្ចុប្បន្ន : រចនា​ពុម្ព​អក្សរ​ខ្មែរ និង រចនា​អាវយឺត
___________________________________

Contact:

Tel : (+855) 69 556 887
Email : AKbalthom[at]gmail.com
Facebook Profile : https://www.facebook.com/AKbalthomDesigner
Facebook Page : https://www.facebook.com/akbalthomArt
Website: www.akbalthom.blogspot.com

Add a comment