Default Image

Months format

Show More Text

Load More

Related Posts Widget

Article Navigation

Contact Us Form

404

Sorry, the page you were looking for in this blog does not exist. Back Home

KTS - ងួន គឹមនីម / Nguon Kimnim (ចំនួន ៥​ពុម្ព​អក្សរ)


អ្នក​រចនា : ងួន គឹមនីម / Nguon Kimnim
បណ្ដាញ​សង្គម : https://www.facebook.com/k.nim1987

៙ កិច្ចព្រមព្រៀង​ផ្ដល់​សិទ្ធិ​ចំពោះ​អ្នក​ប្រើប្រាស់​ពុម្ព​អក្សរ​ខ្មែរ​​ ៖
+ ការ​ប្រើប្រាស់​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន ៖ ពុម្ពអក្សរ​ដែល​បាន​ផ្ដល់​ជូន​នេះ លោកអ្នក​អាច​ទាញ​យក​ទៅ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ចំពោះ​ការ​ប្រើប្រាស់​ទាំងឡាយ​ណា​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន ឲ្យ​តែ​ការ​ប្រើប្រាស់​នោះ​មិន​ទាក់​ទិន​នឹង​ការ​ប្រកាន់​ពូជសាសន៍ និង អំពើ​ល្មើស​ច្បាប់។ ការ​ប្រើ​ប្រាស់​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​នេះ សំដៅ​លើ​ការ​ប្រើប្រាស់​ទាំង​អស់​ដែល​មិន​បង្កើត​ប្រាក់​ចំណូល​ហិរញ្ញវត្ថុ​តាម​បែប​មុខ​ជំនួញ មាន​ជា​អាទិ ៖
- សៀវភៅ​ប្រើប្រាស់​ផ្ទាល់​ខ្លួន
- វេបសាយត៍ និង ប្លក់ កម្សាន្ត​សម្រាប់​មិត្តភក្ដិ និង គ្រួសារ
- ការ​បោះ​ពុម្ព​ទាំង​ឡាយ​ដូចជា ខិត្តប័ណ្ណ ផ្ទាំង​ផ្សព្វផ្សាយ អាវយឺត​សម្រាប់​ព្រះវិហារ កម្មវិធី​សប្បុរស​ធម៌ និង អង្គការ​ដែល​មិន​ស្វែង​រក​ប្រាក់​ចំណេញ។

+ ការ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម ៖ ការ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម មិន​ត្រូវ​បាន​អនុញ្ញាត ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយលក្ខណ៍​អក្សរ​ពី​អ្នក​បង្កើត​ពុម្ព​អក្សរ​ឡើយ។ សូម​ទាក់ទង​អ្នក​បង្កើត​ពុម្ព​អក្សរ​ដើម្បី​ស្នើសុំ​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម។ ការ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម សំដៅ​ដល់​ការ​ប្រើប្រាស់​នៅ​ក្នុង​បរិយាកាស​ជំនួញ ដែល​រួម​មាន ៖
- នាមប័ណ្ណ ឡូហ្គោ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម វេបសាយត៍ កម្មវិធី​ទូរស័ព្ទ​សម្រាប់​ក្រុមហ៊ុន
- អាវយឺត សៀវភៅ របស់​​ផ្សេងៗ ដែល​ធ្វើ​សម្រាប់​ដាក់​លក់
- ខិត្តប័ណ្ណ ផ្ទាំង​ផ្សព្វផ្សាយ សម្រាប់​កម្មវិធី​ដែល​គិតថ្លៃ​សម្រាប់​ការ​ចូល​ទស្សនា
- ការ​ងារ​ផ្នែក​រចនា​ក្រាហ្វិក
- សកម្មភាព​ផ្សេងៗ​ទៀត​ដែល​បង្កើត​ចំណូល​ដោយ​ផ្ទាល់ ឬ ប្រយោល។


KST Phnom Sambok Plus - Version 1.00 April 20, 2020
KST Orn Ey Srey Orn - Version 1.00 ; August 30, 2020
KST CiC_KhmerFR1 - Version 1.00 April 12, 2020
KST CKS Moul - Version 1.00 March 29, 2020
KST Aksardai New - Version Version 1.00 March 23, 2020
KST Rosemary - Version 1.00 release August 24, 2018

4 comments

  1. ពុម្ពអក្សរ

    ReplyDelete
    Replies
    1. អក្សរ គឺ​ជា​ការ​សរសេរ ឬ​ឆ្លាក់​លើ​ក្រដាស ជញ្ជាំង ក្នុង​កុំព្យូទ័រ ។ ពុម្ព​អក្សរ​ គឺ​ជា​អក្សរ​ដែល​អាច​វាយ​បាន​តាម​រយៈ​កម្មវិធី​វាយ​អក្សរ ។

      Delete

សួស្ដី ទីនេះ​ជា​កំណត់ហេតុ​បណ្ដាញ​របស់ អាក្បាលធំ / AKbalthom និង​ជា​ទី​កន្លែង​ដាក់​បង្ហាញ​(លក់)ពុម្ព​អក្សរ​ខ្ញុំ​បាទ និង​ពុម្ព​អក្សរ​របស់​អ្នក​រចនា​ដទៃ​ទៀត ​ដែល​គាត់​បាន​បង្ហោះ​ក្នុង​អ៊ីនធឺណិត​កន្លង​មក។ ខ្ញុំ​ប្រមូល​ទុក​នៅ​ទីនេះ​ដើម្បី​ងាយស្រួល​ក្នុង​ការ​រក​មើល​និង​ទាញ​យក​ទៅ​ប្រើប្រាស់ ។