/fa-font/ ពុម្ពអក្សរ​អាក្បាលធំ​_$type=carousel$cols=3$title=none$cat=0$meta=0$rm=0$snip=0$count=10

ទាញ​យក​វចនានុក្រម​ខ្មែរ Offline និង Online

ចែកចាយ:

សព្វថ្ងៃ​មាន​កម្មវិធី​វចនានុក្រម​ភាសា​ខ្មែរ និង អង់គ្លេស​បក​មក​ខ្មែរ​ជា​ច្រើន​ដាក់​ឲ្យ​ប្រើប្រាស់​ឥត​គិត​ថ្លៃ តែ​មាន​កម្មវិធី​មួយ​ចំនួន​ព...


សព្វថ្ងៃ​មាន​កម្មវិធី​វចនានុក្រម​ភាសា​ខ្មែរ និង អង់គ្លេស​បក​មក​ខ្មែរ​ជា​ច្រើន​ដាក់​ឲ្យ​ប្រើប្រាស់​ឥត​គិត​ថ្លៃ តែ​មាន​កម្មវិធី​មួយ​ចំនួន​ពិបាក​ក្នុង​ការ​ប្រើប្រាស់​ដោយសារ​មិន​បាន​បន្ថែម​ពាក្យ​ថ្មីៗ​មក​នោះ​ទេ ។ ដូច្នេះ​ដើម្បី​មាន​ភាព​ងាយស្រួល​ប្រើប្រាស់ គឺ​ទាមទារ​វចនានុក្រម​ដែល​សម្បូរ​ពាក្យ​ជាង​គេ ដែល​ក្នុង​ពេល​នេះ​ខ្ញុំ​សូម​ណែនាំ​ដូច​ខាង​ក្រោម ៖

៙ វចនានុក្រម​សម្រាប់​ដំឡើង​ក្នុង​កុំព្យូទ័រ Windows 10 ៖

តាំង​ពី​កកើត​ពុម្ព​អក្សរ​ខ្មែរ​ដែល​ខ្ចី​ក្ដារចុច​អង់គ្លេស និង​រហូត​មក​ដល់​ខ្មែរ​យើង​បាន​យូនីកូដ​ប្រើប្រាស់​ជា​ផ្លូវការ យើង​មាន​វចនានុក្រម​ជា​ច្រើន​មក​ដែរ តាំង​ពី​វចនានុក្រម​ប្រើប្រាស់​ពុម្ព​អក្សរ Limon តែ​ខ្ញុំ​លើក​យក​តែ​វចនានុក្រម​ដែល​ប្រើប្រាស់​យូនីកូដ​ខ្មែរ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ។

១- SBBIC Khmer to English Dictionary ឬ​មាន​ឈ្មោះ GoldenDict SBBIC ដែល​មាន​ពាក្យ​ខ្មែរ​បក​ទៅ​ខ្មែរ (វចនានុក្រម​សម្ដេច​ជួនណាត) និង​អង់គ្លេស​មក​ខ្មែរ (វចនានុក្រម​ពាក្យ​បច្ចេកទេស​ប្លែកៗ) ដែល​មាន​ន័យ​ថា​កម្មវិធី​មួយ​មាន​២​វចនានុក្រម ។ ទាញ​យក​និង​មិន​ចាំបាច់​ដំឡើង​នោះ​ទេ ។ ចុច​ទីនេះ​ទាញយក

២- ANT Dictionary V2 ឬ ANT Dictionary 2011 PE ជា​វចនានុក្រម​របស់​សាលា​បង្រៀន​កុំព្យូទ័រ ANT ដែល​វចនានុក្រម​នេះ​មាន​ពាក្យ​ច្រើន និង​ពាក្យ​បច្ចេកទេស​ច្រើន​ ។ ចុច​ទី​នេះ​ទាញ​យក

៣- ANT Pedia 2016 ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ ANT Magazine ដែល​ធ្វើការ update ចេញពី​វចនានុក្រម អាន-ANT ឆ្នាំ​២០១១ និង ២០១២ ។ ជា​កម្មវិធី​ខ្នាត​ធំ​មួយ​របស់ អាន-ANT ដែល​មាន​គោល​បំណង​ចងក្រង ប្រមូលផ្ដុំ​នូវ​ចំណេះដឹង និង​ឯកសារ​ផ្សេងៗ​ដល់​អ្នក​ប្រើ​ប្រាស់ ។ ចុច​ទី​នេះ​ទាញ​យក​ ឬ​ ចុច​តំណ​នេះ

៙ វចនានុក្រម​ខ្មែរ​លក្ខណៈ Online (ត្រូវ​ការ​អ៊ីនធឺណិត​) ៖

ដោយសារ​បច្ចេកវិទ្យា​មាន​ការ​រីក​ចម្រើន រហូត​ធ្វើ​ឲ្យ​គេហទំព័រ​ក៏​មាន​លទ្ធភាព​និង​មុខងារ មិន​បាច់ កម្មវិធី​ដែល​ដំឡើង​ក្នុង​កុំព្យូទ័រ​ឡើង គ្រាន់តែ​យើង​ចាំបាច់​ត្រូវ​បាន​អ៊ីនធឺណិត​ទើប​អាច​ប្រើប្រាស់​បាន ។ ក្នុង​នេះ​ខ្ញុំ​លើក​យក​គេហទំព័រ​រវចនានុក្រម​មួយ​ចំនួន​ដែល​ខ្ញុំ​ដឹង និង​គិត​ថា​សំខាន់ ។

១- Khmer Online Dictionary (KOD) ជា​វចនានុក្រម Online ដែល​ងាយស្រួល​ប្រើប្រាស់​បាន​ពាក្យ​ច្រើន និង​ជា​ផ្នែក​មួយ​នៃ TovNah website ។ ចុច​លើ​តំណ​នេះ http://dictionary.tovnah.com/

២- Glosbe - the multilingual online dictionary គេហទំព័រ​វចនានុក្រម​នេះ មាន​លទ្ធភាព​បកប្រែ​បាន​ច្រើន​ភាសា ក្នុង​នោះ​មាន​ភាសា​ខ្មែរ​​ទៅ​អង់គ្លេស​ដែល​​ជា​ទិន្នន័យ​របស់ SBBIC dictionary ផង​ដែរ ។ ចុច​លើ​តំណ​នេះ https://glosbe.com/

៣- ANT Dictionary Online ជា​វចនានុក្រម​របស់​សាលា​បង្រៀន​កុំព្យូទ័រ ANT ជា​ទម្រង់​គេហទំព័រ​ដែល​តម្រូវ​ឲ្យ​មាន​អ៊ីនធឺណិត​​ទើប​អាច​ប្រើប្រាស់​បាន តែ​វា​មាន​ពាក្យ​​ថ្មី និង​ពាក្យ​ច្រើន​ជាង​រចនានុក្រម​ជា Software ។ ចុច​ទី​នេះ http://dict.antkh.com/



នៅ​មាន​ទៀត​តែ​ខ្ញុំ​លើក​យក​តែ​ប៉ុណ្ណឹង​សិន ដែល​ជា​ផ្នែក​ចាំបាច់ សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ​អាច​ស្វែករក​មើល​ដោយ​ខ្លួន​ឯង​បាន ព្រោះ​Android iOS មាន​ Apps ជា​ច្រើន​ដែល​ទាក់ទង​នឹង​វចនានុក្រម​ខ្មែរ ៕
__________
ប្រភព​ពី

មតិ

BLOGGER: 2

Name

Google,1,កង្កែប,3,កញ្ឆែត,1,កំពឹស,1,កម្មវិធី,11,កាពិ,1,ការ៉េម,3,កិច្ចសម្ភាសន៍,7,ក្ដាម,4,ក្បាច់ខ្មែរ,18,ក្រាហ្វិក,32,ក្រាហ្វិក Rastor,3,ក្រាហ្វិក Vector,29,ក្រូច,3,ខ,1,ខាត់ណា,1,ខ្ចៅ,2,ខ្ទឹម,2,ខ្នុរ,4,ខ្យង,1,គន្លឹះ,41,គន្លឹះ Blogger,33,គន្លឹះ Illustrator,1,គន្លឹះ Photoshop,2,គន្លឹះកុំព្យូទ័រ,11,គន្លឹះទូរស័ព្ទ,1,គន្លឹះអ៊ីនធឺណិត,1,គុយទាវ,3,គោ,13,គ្រឿងក្លែម,2,គ្រឿងបុក,4,គ្រឿងសមុទ្រ,7,ងាវ,3,ចំណេះដឹងទូទៅ,2,ចំហុយ,9,ចៀន,9,ចេក,2,ឆា,35,ជ្រក់,5,ជ្រលក់,8,ជ្រូក,26,ឈូក,1,ញាំ,7,ដំណើប,3,ដំឡូង,3,ដំឡូងបារាំង,2,ដុត,2,ដូង,3,តៅហ៊ូ,5,ត្នោត,3,ត្រកួន,1,ត្រប់,2,ត្រយូងចេក,1,ត្រសក់,1,ត្រឡាច,1,ត្រាវ,1,ត្រី,10,ត្រីខ,1,ត្រីងៀត,1,ត្រីឆ្អើរ,1,ទំពាំង,1,ទា,2,ទាញយក,37,ទឹកឃ្មុំ,1,ទូរទស្សន៍,14,ធូរេន,1,នំ,15,បង្គា,15,បង្អែម,15,បន្លែ,1,បំពង,5,ប័រ,1,បាយ,4,បុក,3,ប៊ូតុង,1,ប៉េងបោះ,5,ប្រហិត,4,ប្រហុក,4,ប្រឡាក់,1,ផ្កាខាត់ណា,1,ផ្សិត,3,ផ្អាប់,4,ពងត្រី,1,ព័ត៌មាន,16,ព័ត៌មាន​រចនា,5,ពុម្ពអក្សរ,48,ពុម្ពអក្សរខ្មែរ,47,ពុម្ពអក្សរបរទេស,1,ពុម្ពអក្សរអាក្បាលធំ,85,ពុម្ពអក្សរអាថ៌កំបាំង,1,ពោត,3,ព្រឹត្តិការណ៍,1,ភេសជ្ជ,1,ភ្លា,2,មាន់,16,មី,1,មីសួ,5,មឹក,3,ម្ទេស,11,ម្នាស់,1,ម្រះ,1,ម្រេច,2,ម្សៅមី,2,យូនីកូដខ្មែរ,21,រូបភាព,1,រូបភាពអក្សរ,24,រៀន,2,រៀនរចនាពុម្ពអក្សរខ្មែរ,13,លត,1,ល្ង,1,ល្ពៅ,1,ល្ហុង,1,វចនានុក្រម,1,វិជ្ជាធ្វើម្ហូប,146,វីដេអូ,2,សម្ល,10,សម្លម្ជូរ,2,សារាយ,1,សាលាដ,2,ស៊ុត,9,ស៊ុប,11,សៀវភៅ,5,ស្ងោរ,16,ស្ពៃ,5,ស្លឹកគ្រៃ,6,ស្លឹកតយ,2,ស្អំ,1,ហាងទំនិញ,3,អក្សរ,41,អង្ក្រង,1,អត្ថបទអក្សរសាស្ត្រ,1,អន្ទង់,1,អន្លក់,2,អម្ពិល,4,អាំង,6,អាវក្បាច់ខ្មែរ,1,អាវយឺត,3,អាវរាមកេរ្តិ៍,2,អាវអ៊ុតរូប,3,អ៊ីនធឺណិត,1,ឯកសារ,9,
ltr
item
អាក្បាលធំ: ទាញ​យក​វចនានុក្រម​ខ្មែរ Offline និង Online
ទាញ​យក​វចនានុក្រម​ខ្មែរ Offline និង Online
https://4.bp.blogspot.com/-lifvVuHfTiA/XK83n0zq4YI/AAAAAAAAtwc/Yi1QoyuvXbYVTbtmKPmrQ_8MEGh1NDyqQCLcBGAs/s1600/dscf8218.jpg
https://4.bp.blogspot.com/-lifvVuHfTiA/XK83n0zq4YI/AAAAAAAAtwc/Yi1QoyuvXbYVTbtmKPmrQ_8MEGh1NDyqQCLcBGAs/s72-c/dscf8218.jpg
អាក្បាលធំ
https://akbalthom.blogspot.com/2019/04/offline-online.html
https://akbalthom.blogspot.com/
https://akbalthom.blogspot.com/
https://akbalthom.blogspot.com/2019/04/offline-online.html
true
5060019090675378648
UTF-8
ផ្ទុក​ប្រកាស​ទាំងអស់ រក​មិន​ឃើញ​ប្រកាស​ទេ មើល​ទាំងអស់ អាន​បន្ថែម ឆ្លើយតប បោះបង់​ការ​ឆ្លើយតប លុប ដោយ ទំព័រ​ដើម ទំព័រ ប្រកាស មើល​ទាំងអស់ ណែនាំ​អត្ថបទសម្រាប់​អ្នក ៖ ចំណាត់​ក្រុម ប័ណ្ណសារ SEARCH អត្ថបទ​ទាំងអស់ រក​មិន​ឃើញ​ការ​ផ្គូផ្គង​​ប្រកាស​ណាមួយ​តាមសំណើ​របស់​អ្នក ត្រលប់​ទៅ​ទំព័រដើម ថ្ងៃ​អាទិត្យ ថ្ងៃ​ចន្ទ ថ្ងៃ​អង្គារ ថ្ងៃ​ពុធ ថ្ងៃ​ប្រហស្បតិ៍ ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ Sun Mon Tue Wed Thu Fri Sat មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ Jan Feb Mar Apr ឧសភា Jun Jul Aug Sep Oct Nov Dec ឥឡូវ​នេះ ១ ​នាទីមុន $$1$$ minutes ago ១ ម៉ោងមុន $$1$$ hours ago ម្សិលមិញ $$1$$ days ago $$1$$ weeks ago ច្រើន​ជាង ៥ សប្តាហ៍​មុន អ្នកតាមដាន តាមដាន មាតិកា​នេះ​ត្រូវ​បាន​ចាក់​សោ ជំហានទី១ : ចុច​ចែកចាយ​ទៅ​កាន់​បណ្ដាញ​សង្គម ជំហាន​ទី​២ : ចុច​លើ​តំណ​​ពី​បណ្ដាញ​សង្គម​​ចូល​មក​វិញ ចម្លង​កូដទាំងអស់ ជ្រើសរើស​កូដ​ទាំងអស់ កូដ​ទាំងអស់​ត្រូវ​បាន​ចម្លង​ទៅ​ក្ដារតម្បៀតខ្ទាស់​របស់​អ្នក មិន​អាច​ថតចម្លង​កូដ / អត្ថបទ​បាន​ទេ សូមចុច [CTRL] + [C] (ឬ CMD + C ជាមួយ Mac) ដើម្បី​ចំលង តារាង​មតិកា